Treang District

មោទនភាពខេត្តតាកែវ

ក្រុមកីឡាករ-កីឡាការីនី​​ ​សាលាបឋមសិក្សាបារាយណ៍ តំណាងខេត្តតាកែវ ចូលរួមប្រកួតផ្តាច់ព្រ័ត្រ​ កីឡាបាល់បោះ នៅរសៀលថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ក្រុមកីឡាករ-កីឡាការីនី បាល់បោះ របស់សាលាបឋមសិក្សាបារាយណ៍ ស្ថិតនៅក្នុង​ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ…

ពិធីបញ្ជូលអតីតក្រុមប្រឹក្សាឃុំ បេក្ខជនពេញសិទ្ធនិងបម្រុងមកពីអតីតគណបក្សសង្គ្រោះជាតិ

ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ត្រូវនឹងថ្ងៃទី០៧ខែធ្នូឆ្នាំ២០១៧ នៅសាលប្រជុំគណបក្សប្រជាជនកម្ពុជាស្រុកទ្រាំង ខេត្តតកែវ បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកគណបក្ស មកពីអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានប្រកាសទទួលស្គាល់ជាផ្លូវការជាសមាជិកគណបក្សប្រជាជនកម្ពុជា ក្រោមអធិបតីភាពឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង

ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង នាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន ៣២៣គ្រួសារ

ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង នាំយកអំណោយចែកជូនប្រជាពលរដ្ឋចំនួន ៣២៣គ្រួសារ មកពីឃុំចំនួន៤ ក្នុងស្រុកទ្រាំង ព្រឹកថ្ងៃសុក្រ ១៣កើត ខែមិគសិរ ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ គ.ស២០១៧ ឯកឧត្តម វេជ្ជបណ្ឌិត សុខ ផេង រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកទ្រាំង…

ស្វាគមន៍ដំណើរមកដល់នៃក្រុមអ្នកស្ម័គ្រចិត្តមកពីវិទ្យាល័យណានឈៀវ នៃសាធារណរដ្ឋសិង្ហបុរី

ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ សហការជាមួយក្រុមអ្នកស្ម័គ្រចិត្តមកពីវិទ្យាល័យណានឈៀវ នៃសាធារណរដ្ឋសិង្ហបុរី ចំនួន២៩រូប លើគម្រោងសុខភាពអនាម័យ ចំពោះកុមារ ដែលជាសិស្សានុសិស្សនៅសាលាបឋមសិក្សាក្រាំងកណ្ដាល ស្ថិតក្នុងភូមិក្រាំងកណ្ដាល ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។

កិច្ចប្រជុំផ្សព្វផ្សាយស្តីពីសភាពការណ៍ថ្មីនៅកម្ពុជា នៅសាលប្រជុំគណបក្សស្រុកទ្រាំង

ព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា ឆ្នាំ២០១៧ កិច្ចប្រជុំផ្សព្វផ្សាយស្តីពីសភាពការណ៍ថ្មីនៅកម្ពុជា នៅសាលប្រជុំគណបក្សស្រុកទ្រាំង ដោយមានការចូលរួមពីសមាជិកគណបក្សប្រមាណ៦០០នាក់ ក្នុងកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត សុខ ផេង អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តតាកែវ និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកទ្រាំង និងឯកឧត្តម សុខ ពុទ្ធិវុធ អនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកទ្រាំង

ជ័យជំនះថ្ងៃនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងស្មារតីរួបរួមគ្នាជាធ្លុងមួយ!

ជ័យជំនះថ្ងៃនេះ គឺជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង និងស្មារតីរួបរួមគ្នាជាធ្លុងមួយ! សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកីឡាករ និងក្រុមការងារទាំងអស់ ដែលបានខិតខំអស់កម្លាំងកាយចិត្តយកជ័យជំនះជូនខេត្ត និងស្រុកទ្រាំង!

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែ

អបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និង សំពះព្រះខែ ១៤កើត - ១រោច ខែកត្តិក ព.ស ២៥៦១ ០២ - ០៤ ខែវិច្ឆិកា គ.ស ២០១៧

ពិធីស្រោចស្រពសុគន្ធវារី តែងតាំងចងព្រះហស្ថ ព្រះគ្រូចៅអធិការ គ្រូសូត្រស្ដាំ ឆ្វេង និងសម្ពោធឆ្លងសាលាទទួលភ្ញៀវ ព្រមទាំងសមិទ្ធផលនានា ក្នុងវត្តព្រៃមៀន

ឯកឧត្តម សុខ ពុទ្ធិវុធ ជម្រុញឱ្យប្រជាពលរដ្ឋក្នុងឃុំព្រៃស្លឹក ស្រុកទ្រាំង រួបរួមគ្នាកសាងអភិវឌ្ឍវិស័យអាណាចក្រឱ្យរីកចម្រើន នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីស្រោចស្រពសុគន្ធវារី តែងតាំងចងព្រះហស្ថ ព្រះគ្រូចៅអធិការ គ្រូសូត្រស្ដាំ ឆ្វេង និងសម្ពោធឆ្លងសាលាទទួលភ្ញៀវ ព្រមទាំងសមិទ្ធផលនានា ក្នុងវត្តព្រៃមៀន ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ

You missed