ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ លោកហេង សុគន្ធ អម ឯកឧត្តមសុខ ពុទ្ធិវុធ រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទ្រាំង​ និងជាប្រធាន ស.ស.យ.ក. ខេត្តតាកែវ ក្នុងកម្មវិធីកាន់បិណ្ឌទី១៣ នៅវត្តសេរីសោភ័ណ្ឌ (វត្តព្រៃមៀន) វត្តភ្នំខ្លែង និងវត្តបារាយណ៍វិហារពីរ​ និងវត្តសូចាន់ ក្នុងឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។

សូមថ្លែងអំណរគុណដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធាន និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំទាំង១៤ ក្រុមប្រឹក្សាស្រុក គណៈអភិបាលនិងមន្ត្រីរាជការសាលាស្រុកទ្រាំង ក្រុមប្រឹក្សាឃុំព្រៃស្លឹក ប្រជាការពារ យុវជន ព្រមទាំងប្រជាពលរដ្ឋនិងពុទ្ធបរិស័ទ ចំណុះជើងវត្តចំពោះការអញ្ជើញចូលរួមជាមួយគ្នា។

You missed