ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ លោក ហេង សុគន្ធ ចូលរួមកិច្ចប្រជុំស្ដីពីការរៀបចំផែនការសកម្មភាពឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣ សម្រាប់យុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល និងការរៀបចំប្រព័ន្ធបណ្ដុះបណ្ដាលសម្រាប់កម្មវិធីយុទ្ធសាស្រ្ត និងការឆ្ពោះទៅកាន់ការបោះឆ្នោតតាមរយៈ Online Platform ក្រោមការដឹកនាំរបស់ ឯកឧត្តម ពៅ ប៉ូលីណែល ប្រធានផ្នែកផែនការយុទ្ធសាស្រ្ត នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុប្រធាន និងសមាជិកផ្នែកផែនការយុទ្ធសាស្រ្តនៃយុវជនគណបក្សប្រជាជនថ្នាក់កណ្ដាល។