Kirivong District

ជំទប់ទី១ឃុំកំណប់ បានសហការជាមួយកងកម្លាំងអធិការដ្ឋានស្រុកគិរីវង់ ចុះបាញ់ថ្នាំសម្លាប់មេរោគ ក្នុងវត្តអង្គសុវណ្ណសាគរ(ហៅវត្តអង្គ)

ដោយមានការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមប៉ាល់ ចន្ទតារា ប្រធានកិត្តិយសក្រុមការងារគណបក្ស និងលោកជំទាវកែវ រស្មី ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំកំណប់ ព្រមទាំងមានការអនុញ្ញាតពីលោក ចក់ គឹមហ៊ាង ប្រធានគណបក្សកម្ពុជាឃុំ និងជាមេឃុំកំណប់ លោក គួន សុផាត ជំទប់ទី១ឃុំកំណប់...

អភិបាលស្រុកគិរីវង់ បានអញ្ជើញអមដំណើរ លោកជំទាវ ឱ វណ្ណឌីន នាំយកថវិការបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ភារគ្រឿងឧបភោគ បរិភោគមួយចំនួន ប្រគល់ជូនលោកយាយ សូត្រ គិន

លោក ស៊ុត ខុន អភិបាលស្រុកគិរីវង់ បានអញ្ជើញអមដំណើរ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ឯកឧត្ដមវេជ្ជបណ្ឌិត...

អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ បានប្រគល់-ទទួល អំណោយសម្ភារមួយចំនួនសម្រាប់ប្រើប្រាស់ក្នុងតម្រូវការមណ្ឌលចត្តាឡីស័ក ឃុំអង្គប្រាសាទ

ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអង្គប្រាសាទ បានរៀបចំកម្មវិធីប្រគល់-ទទួលអំណោយនូវ មី ២០កេស,ត្រីខ ២០យួរ,ទឹកស៊ីអ៊ីវ ២០យួរ,ទឹកសុទ្ធ ២០០យួរ សម្រាប់ប្រើប្រាស់ក្នុងតម្រូវការមណ្ឌលចត្តាឡីស័ក ឃុំអង្គប្រាសាទ ស្រុកគិរីវង់ ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម ស៊ា ម៉ៅ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់...

ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ បានរៀបកិច្ចប្រជុំ ផ្សព្វផ្សាយផែនការសកម្មភាពក្នុងឆ្នាំ២០២២ តាមរយៈប្រព័ន្ធ Zoom Meeting

ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់  បានរៀបចំកិច្ចប្រជុំតាមរយៈប្រព័ន្ធ Zoom Meeting ដើម្បីផ្សព្វផ្សាយផែនការសកម្មភាពក្នុងឆ្នាំ២០២២ ដោយផ្តោតសំខាន់ក្នុងការអនុវត្តចំនួន៤ចំណុច៖ ១.សេចក្តីសម្រេចស្តីពីការកែសម្រួលសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ ២.សេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ របស់គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងផែនការសកម្មភាពក្នុងការត្រៀមរៀបចំការងារសម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥...

ឯកឧត្តម លី ប្រុស បានយកអំណោយរបស់ឯកឧត្តមបណ្ឌិត ជីវ កេង ប្រគល់ជូនរដ្ឋបាលស្រុកគិរីវង់ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន

រដ្ឋបាលស្រុកគិរីវង់ បានទទួលអំណោយរបស់ ឯកឧត្តមបណ្ឌិត ជីវ កេង អនុប្រធានតុលាការកំពូល និងជាសហប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ និងលោកជំទាវ ក្នុងពិធីប្រគល់ទទួលអំណោយស្ថិតក្រោមអធីបតីភាព ឯកឧត្តម លី ប្រុស ទីប្រឹក្សារាជរដ្ឋាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ជីវ...

ឯកឧត្តម លី ប្រុស តំណាងឯកឧត្តម សុខ សូកាន បាននាំយកសម្ភារមួយចំនួនប្រគល់ជូនរដ្ឋបាលស្រុកគិរីវង់ ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ក្នុងមូលដ្ឋាន

រដ្ឋបាលស្រុកគិរីវង់បានទទួលអំណោយរបស់ ឯកឧត្តម សុខ សូកាន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ និងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  និងឯកឧត្តម សុខ ផល ប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកគិរីវង់ និងជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ក្នុងពិធីប្រគល់ទទួលអំណោយស្ថិតក្រោមអធីបតីភាព ឯកឧត្តម...

អភិបាលស្រុកគីរីវង់ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចលេខ ១២៤ របស់រដ្ឋបាលខេត្ត ស្ដីឣំពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

លោក ស៊ុត ខុន អភិបាលស្រុកគីរីវង់ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីសម្រេចលេខ ១២៤ របស់រដ្ឋបាលខេត្ត ស្ដីឣំពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។ នៅក្នុងកិច្ចប្រជុំនេះផងដែរធ្វើឡើងនៅក្នុងសាលប្រជុំសាលាស្រុកគីរីវង់ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី អភិបាលរងស្រុក លោកអធិការរងនគរបាលស្រុក...

អភិបាលស្រុកគីវីវង់ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ ព្រមទាំងចែកជូននូវអំណោយដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតក្នុងតំបន់បិទខ្ទប់ចំនួន ៤០គ្រួសារ

លោក ស៊ុត ខុន អភិបាលស្រុកគីរីវង់ បានអញ្ជើញជួបសំណេះសំណាលសួរ សុខទុក្ខ ព្រមទាំងបានចែកអំណោយ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលខ្វះខាតក្នុងតំបន់បិទខ្ទប់ចំនួន ៤០គ្រួសារ ស្ថិតនៅក្នុងភូមិឃ្មល់ ឃុំកំណប់ ស្រុកគីរីវង់ ខេត្តតាកែវ ។ អំណោយដែលបានប្រគល់ជូន...

អភិបាលស្រុកគីរីវង់ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួន ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋដែលមានវិជ្ជមានកូវីដ-១៩ និងបានកំពុងធ្វើចត្តាឡីស័កចំនួន ៤០គ្រួសារ

លោក ស៊ុត ខុន អភិបាលស្រុកគីរីវង់ បានអញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយមួយចំនួនរួមមាន៖ អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ និងអំបិល ប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋដែលមានវិជ្ជមានកូវី-១៩ និងបានកំពុងធ្វើចត្តាឡីស័ក នៅភូមិខ្នល់ ឃុំកំណប់...

អភិបាលស្រុកគីរីវង់ បានអញ្ជើញចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធ Zoom ជាមួយឯកឧត្តមអភិបាលខេត្ត ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩

លោក ស៊ុត ខុន អភិបាលស្រុកគីរីវង់  បានអញ្ជើញចូលរួមកិច្ចប្រជុំតាមរយៈប្រព័ន្ធZoom អំពីកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ០៤ សរ ស្តីពីការដាក់ចេញយុទ្ធនាការពង្រឹងវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩  ដែលស្ថិតក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាលនៃគណ:អភិបាលខេត្តតាកែវ។  ...

You missed