Month: March 2018

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ដងទង់ និងសមិទ្ធផលនានាក្នុងវត្តទួលសំរោងរង្សី

ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៨នេះ ឯកឧត្តមហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺអមដំណើរដោយឯកឧត្តម វ៉ី សំណាង អភិបាលខេត្ត លោកជំទាវ ឧកញ៉ា បណ្ឌិត សៀង ចាន់ហេង អញ្ជើញជាគណៈអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ដងទង់ និងសមិទ្ធផលនានាក្នុងវត្តទួលសំរោងរង្សី ស្ថិតក្នុង ឃុំត្រាចទង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ

តោះត្រៀមខ្លួនចូលរួមសង្ក្រាន្តបាទី និងសង្ក្រាន្តវិទ្យាល័យយើង

តោះត្រៀមខ្លួនចូលរួមសង្ក្រាន្តបាទី និងសង្ក្រាន្តវិទ្យាល័យយើង ! នាថ្ងៃសុក្រ ៧កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០១៨ នេះ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី ខេត្តតាកែវ បានបើកកិច្ចប្រជុំស្តីពីការរៀបចំកម្មវិធីសង្ក្រាន្តបាទី និងសង្ក្រាន្តវិទ្យាល័យទាំង ៥ ក្នុងស្រុកបាទី

ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា

ពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០១៦-២០១៧ និងលើកទិសដៅឆ្នាំសិក្សា២០១៧- ២០១៨ ត្រូវបានរៀបចំឡើង ដើម្បីពិនិត្យឡើងវិញអំពីវឌ្ឍនភាពនៃការអនុវត្តសកម្មភាពគោលនយោបាយ យុទ្ធសាស្ត្រ កម្មវិធី/អនុកម្មវិធីរបស់ផែនការយុទ្ធសាស្ត្រវិស័យអប់រំ យុវជន និងកីឡា ក្នុងឆ្នាំសិក្សាចាស់ និងដើម្បីលើកទិសដៅបន្តសម្រាប់ឆ្នាំសិក្សាថ្មី

You missed