នៅពេលនេះ ខ្ញុំកំពុងដឹកនាំគណប្រតិភូជាន់ខ្ពស់ធ្វើដំណើរវិលត្រឡប់ពីទីក្រុងសិង្ហបុរី ឆ្ពោះមកកាន់រាជធានីភ្នំពេញ តាមជើងយន្ដហោះពិសេស បន្ទាប់ពីបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ កាលពីថ្ងៃទី២៧-២៨ ខែ មេសា ឆ្នាំ២០១៨ ដែលទទួលបានលទ្ធផលត្រចះត្រចង់ ដោយប្រទេសទាំងអស់បានប្ដេជ្ញាពង្រឹងនិងជំរុញនូវសហប្រតិបត្តិពាណិជ្ជកម្ម វិនិយោគពង្រឹងនូវសន្ដិសុខក្នុងតំបន់ ព្រមទាំងបង្កើតបណ្ដាញទីក្រុងភ្នំពេញ បាត់ដំបង និងសៀមរាប ស្របពេលនៃដំណើការសមាហរណកម្មអាស៊ាន។ ទន្ទឹមនឹងនេះដែរ កម្ពុជាក៏ត្រូវជំរុញការបណ្ដុះបណ្ដាលនូវធនធានមនុស្សអោយមានសម្ថភាពគ្រប់គ្រាន់កាន់តែច្រើនដើម្បីទទួលការងារនៅក្នុងក្របខ័ណ្ឌ អាស៊ានដែលនាំមកនូវអត្ថប្រយោជន៍ជាច្រើនដល់ប្រទេសជាតិយើងទាំងមូល។
រយៈពេលនៃការធ្វើដំណើរពីសិង្ហបូរីទៅកម្ពុជាអាចប្រើរយៈពេល១ម៉ោង៥៥នាទី។ ខ្ញុំនឹងទៅដល់រាជធានីភ្នំពេញនៅរសៀលថ្ងៃនេះ។
សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្ដីសុខ និងសំណាងល្អគ្រប់ៗគ្នា។
