ខ្ញុំ អ៊ូច ភា អភិបាលខេត្តតាកែវ
សូមជម្រាបជូនបង ប្អូន សាធារណជនមេត្តាជ្រាបថា ការរុះរើរូបសំណាក ផ្ការំដួលនេះ ខ្ញុំបាទមិនបានបញ្ជាអោយរុះរើនោះទេ គឺក្រុមហ៊ុនគាត់រុះរើដោយខ្លួនឯង ដោយគាត់ពិនិត្យឃើញថា ផ្កាមើលទៅវាមិនសូវសម ចឹងហើយខាងក្រុមហ៊ុនគាត់កែសម្រួល ផ្ការំដួលនេះអោយវាមានលក្ខណៈសមរម្យជាងមុនតែបុណ្ណោះ មិនមានការដោះដូរដាក់អ្វីផ្សេងនោះទេ ។ អាស្រ័យហេតុនេះ សូមបង ប្អូនសាធារណជនមេត្តាជ្រាប ដោយ អនុគ្រោះ ។
សូម បង ប្អូន មេត្តាទទួលនូវការគោរពស្រលាញ់រាប់អានបំផុតអំពីខ្ញុំ ។
