វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តតាកែវ ឆ្នាំទី២ អាណត្តិទី៣ ឆ្នាំ២០២០ នៅស្រុកសំរោង
នៅព្រឹកថ្ងៃអង្គារ ០៤ កើត ខែកត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន វណ្ណា សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំង ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត និង លោក ឈួ សុធា អភិបាលរងខេត្តតាកែវ បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ក្រុមប្រឹក្សាខេត្តតាកែវ ឆ្នាំទី២ អាណត្តិទី៣ ឆ្នាំ ២០២០ នៅសាលប្រជុំសាលាស្រុកសំរោង ដោយមានការចូលរួមពីលោក នាយករងរដ្ឋបាលខេត្ត លោកនាយក នាយករងទីចាត់ការសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់ទាំងបី លោក កេត ម៉ៅ អភិបាលស្រុកសំរោង សមាជិកក្រុមប្រឹក្សាស្រុកលោក លោកស្រីអភិបាលរងស្រុក មន្រ្តីរដ្ឋបាលចំណុះរដ្ឋបាលស្រុក ព្រមទាំង លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោកមេភូមិ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត ។
