កម្មវិធីចែក កូនត្រីអណ្តែង ជូនប្រជាពលរដ្ឋមកពី ឃុំដូងខ្ពស់ ២៦នាក់ និងឃុំគោកពោធិ៍៤នាក់ នៅសាលាឃុំដូងខ្ពស់
ព្រឹកថ្ងៃអង្គារ ៤កើត ខែកតិ្តក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ ២០២០ លោក ជា សុភា អភិបាលរងនៃគណៈអភិបាលស្រុកបូរីជលសារ តំណាងលោកអភិបាលស្រុក បានអញ្ជើញចូលរួមកម្មវិធីចែក កូនត្រីអណ្តែង ជូនប្រជាពលរដ្ឋមកពី ឃុំដូងខ្ពស់ ២៦នាក់ និងឃុំគោកពោធិ៍៤នាក់ នៅសាលាឃុំដូងខ្ពស់។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពី លោក អ៊ុក ហាក់ នាយរងខណ្ឌរដ្ឋបាលជលផលខេត្ត និង លោក ឈឹម ឆេង មេឃុំដូងខ្ពស់ មន្ត្រីការិយាល័យកសិកម្មធនធានធម្មជាតិនិងបរិស្ថានស្រុក រួមជាមួយប្រជាពលរដ្ឋ។
