នៅព្រឹក ថ្ងៃពុធ ៥កើត ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកសំរោង លោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុក លោក ប្រាក់ មុនីសមាជិកក្រុមប្រឹក្សាស្រុក លោកនាយករដ្ឋបាលស្រុក លោក ស្រីប្រធាន និងមន្រ្តីការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំព្រមទាំង លោកអាចារ្យវត្តចំនួន ៨វត្ត បានទទួលស្វាគមន៍ ឯកឧត្តម ឈួន ឆាម ប្រធានក្រុមសេនាធិការនៃក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋាន ខេត្តតាកែវ ដែលបាននាំយកត្រៃធំ និងបច្ច័យកឋិនទានរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួល បន្ទុកទីស្ដីការគណ: រដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្តតាកែវ ផ្ដល់ជូនដល់វត្តចំនួន៨ ក្នុងស្រុកសំរោងមាន÷
– វត្តស្នាយដួច (ឃុំជើងគួន)
– វត្តក្បាលសំរោង (ឃុំទ្រា)
– វត្តទួលតាមោង (ឃុំសិង្ហ)
– វត្តអង្គកូវ (ឃុំបឹងត្រាញ់ខាងត្បូង)
– វត្តអង្គខ្វាវ (ឃុំខ្វាវ)
– វត្តអង្គជុំ (ឃុំខ្វាវ)
– វត្តអង្គសូរឃ្លាំង (ឃុំជំរះពេន)
– វត្តបាលីថ្មី (ឃុំជំរះពេន)
សម្ភារ:ផ្ដល់ជូនរួមមាន:
– ត្រៃធំ ចំនួន ០១ ក្នុងមួយវត្ត
– បច្ច័យបុណ្យ ចំនួន ១,០០០,០០០ រៀល ក្នុងមួយវត្តផងដែរ ។
