ព្រឹកថ្ងៃពុធ ៥កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាក្រុងដូនកែវ លោក ឈុន ស្រ៊ ប្រធានក្រុមប្រឹក្សាក្រុង និងសហការី ព្រមទាំង លោកអាចារ្យវត្ត ចំនួន ០២វត្ត បានទទួលស្វាគមន៍ ឯកឧត្តម ឈួន ឆាម ប្រធានក្រុមសេនាធិការនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តតាកែវ ដែលបាននាំយកត្រៃធំ និងបច្ច័យកឋិនទានរបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណ:រដ្ឋមន្រ្តី ផ្ដល់ជូនដល់វត្តចំនួន២ ក្នុងក្រុងដូនកែវ៖
– វត្តសូរចាន់ (សង្កាត់រកាក្រៅ)
– វត្តបារាយណ៍(សង្កាត់បារាយណ៍)
សម្ភារផ្ដល់ជូនរួមមាន:
– ត្រៃធំ ចំនួន ០១ ក្នុងមួយវត្ត
– បច្ច័យបុណ្យ ចំនួន ១,០០០,០០០៛ក្នុងមួយវត្តផងដែរ ។
