នៅព្រឹកថ្ងៃ ពុធ ០៥ កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០២០ នៅការិយាល័យគណបក្សស្រុកត្រាំកក់ ខេត្ត តាកែវ ឯកឧត្តម ឈួន ឆាម រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និង ជាប្រធានក្រុមសេនាធិការ នៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ បាននាំយកត្រៃធំ និងបច្ច័យ ដែលជារបស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និង ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ដើម្បីចូលរួមបុណ្យកឋិនទានចំនួន ១២ វត្ត គឺ
១ វត្ត ធម្មមង្គលសក្ការ: ឃុំញ៉ែងញ៉ង
២ វត្ត អង្គត្នោត ឃុំអង្គតាសោម
៣ វត្ត សំណាប ឃុំ ញ៉ែងញ៉ង
៤ វត្ត រ៉ុងផៃលីសិទ្ធីសុខុមារាម ឃុំត្រាំកក់
៥ វត្ត អង្គពណ្ណរាយ ឃុំ គុស
៦ វត្ត ក្រងតាចាន់ ឃុំ គុស
៧ វត្ត សម្ផស្សគិរីវណ្ណារាម ឃុំ ត្រពាំងធំខាងត្បូង
៨ វត្ត អង្គបក្សី ឃុំ ជាងទង
៩ វត្ត ចំប៉ាលើក ឃុំ តាភេម
១០ វត្ត នទីវតីរតនារាម ឃុំ អូរសារាយ
១១ វត្ត ពោធិ៍រុន ឃុំ ត្រពាំងធំខាងជើង
១២ វត្ត ពោធិវ័ន្ត ឃុំ ឧត្តមសុរិយា
ដោយក្នុង១វត្តៗ ត្រៃធំ១ និងបច្ច័យ១. ០០០ .០០០ រៀល ។
