រសៀលថ្ងៃពុធ ៥កើត ខែកិត្ដិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឈួន ឆាម រដ្ឋលេខាធិការទីស្ដីការគណ:រដ្ឋមន្ត្រី និងជាប្រធានក្រុមសេនាធិការនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តតាកែវ បាននាំយកត្រៃធំ និងបច្ច័យសម្រាប់ចូលបុណ្យកឋិនទាន របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី ប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណ:រដ្ឋមន្រ្តី ជូនដល់វត្តចំនួន០៨ ក្នុងស្រុកគិរីវង់រួមមាន:
១. ឃុំតាអូ
-វត្តសំរិទ្ធិវង្ស(ហៅវត្តក្រាំងទ្រមូង)
២. ឃុំសោម
-វត្តគិរីស្រះស្រង់
៣. ឃុំព្រៃរំដេង
-វត្តគិរីវង់(ហៅវត្តគិរី)
-វត្តអង្គរុន
-វត្តគិរីជលសារ(ហៅវត្តតាអុក)
៤. ឃុំព្រះបាទជាន់ជុំ
-វត្តពោធិគិរីវង្សា(ហៅវត្តពោធិ៍រោង)
៥. ឃុំរាមអណ្ដើក
-វត្តមង្គល់យូវង្ស(ហៅវត្តមង្គល់)
៦. ឃុំកំពែង
-វត្តភ្នំ
*សម្ភារ:ផ្ដល់ជូនរួមមាន:
– ត្រៃធំ ចំនួន ០១ ក្នុងមួយវត្ត
– និងបច្ច័យបុណ្យ ចំនួន ១,០០០,០០០រៀល ក្នុងមួយវត្ត។
