នៅថ្ងៃពុធ ៥កើត ខែកតិ្តក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ ២០២០ ក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានឃុំត្រាំកក់ ស្រុកត្រាំកក់ ដឹកដោយ លោក ហេង កាន់ អនុប្រធានក្រុមការងារ តំណាងអោយ លោក ហោ បុណ្ណវឌ្ឍន៍ ប្រធានក្រុមការងារចុះជួយឃុំត្រាំកក់ បានចុះសួរសុខទុក្ខ លោក នុត នូវ សមាជិកគណបក្ស អតីតសមាជិកក្រុមប្រឹក្សាឃុំត្រាំកក់ នៅគេហដ្ឋានភូមិអង្គរនាប ឃុំត្រាំកក់ ដែលកំពង់មានជម្ងឺជាទំងន់ ក្នុងនោះដែលោកបាននាំថវិកា របស់លោកប្រធានក្រុមកាងារដើម្បី ឧបត្ថម្ភ លោក នុត នូវ ចំនួន ៤០០.០០០៛ ។
