នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧ សហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំកម្មវិធីសន្និសីទសារព័ត៌មាន និងកម្មវិធីចាប់ពូល ក្នុងកម្មវិធីប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី៥ ឆ្នាំ២០១៧ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម សុខ សប្បាយណា ប្រធានគណៈកម្មាធិការ និងលោក បាន បុត្តា ប្រធានគណៈកម្មការប្រតិបត្តិ ដោយមានការចូលរួមពីសំណាក់ដៃគូឧបត្ថម្ភ សហការឧបត្ថម្ភ សហការផ្សព្វផ្សាយ សប្បុរសជននានា និងប្រតិភូក្រុមកីឡាចំនួន ៣០ ក្រសួងស្ថាប័ន សរុបអ្នកចូលរួមជាង ៤០០ នាក់។

សូមបញ្ជាក់ថា កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងបង្កើនស្មារតីសាមគ្គីភាព មិត្តភាព ពង្រឹង និង ពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជននៅតាមក្រសួង~ស្ថាប័នរដ្ឋ ជាពិសេសបំផុសស្មារតីស្រឡាញ់ ចូលចិត្ត និងលេងកីឡា ដើម្បីសុខភាព។

You missed