លោកណែម ហាក់ បាននាំយកថវិការបស់លោក នួន សុធា ប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំ និងប្រធានក្រុមការងាររបស់គណបក្សចុះមូលដ្ឋានឃុំគុសចំនួន ១៦០,០០០ រៀល ដើម្បីយកទៅទិញមឈូសសម្រាប់ដាក់សពលោកយាយឧបាសិកា ទុយ អូន អាយុ ៨៩ឆ្នាំ(ដែលស្លាប់ដោយជម្ងឺ) និងជាមនុស្សចាស់ជរារស់នៅជាមួយចៅមានជីវភាពខ្វះខាតដើម្បីធ្វើបុណ្យទៅតាមប្រពៃណីព្រះពុទ្ធសាសនា ។

ក្នុងនោះផងដែរលោក សុខ សុផាត ជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានភូមិអកពងបានចូលបុណ្យសពលោកយាយចំនួន ១០០.០០០ រៀល  សរុបការចំណាយអស់ថវិកាចំនួន ២៦០,០០០ រៀល។

ថ្ងៃព្រហស្បតិ៍ ៦កើត ខែកតិ្តក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤

ត្រូវនឹងថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០

You missed