ថ្ងៃសុក្រ ៧កើត ខែកត្តិក ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០  ខ្ញុំ បាទ  និងលោក  ឆុន  ខេមរះ   រួមជាមួយក្រុមប្រឹក្សាឃុំ  ជំទប់  លោកមេឃុំ  បាននាំយកថវិកា  ឯកឧត្ដម   ប៉ុក  ប៉ាន់  និងលោកជំទាវ  ចំនួន  ៦២០.០០០រៀល  មន្ត្រី រាជការនៃវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនតាកែវ  ចំនួន  ៥៥០.០០០រៀល  ក្រុមប្រឹក្សា ឃុំ  ចំនួន  ២០០.០០០រៀល  លោក មេឃុំ  ស៊ិន  ញ៉ិល  និងភរិយា   ចំនួន  ១០០.០០០រៀល   សរុបចំនួន:  ១.៤៧០.០០០រៀល   ឧបត្ថម្ភ ដល់លោក  អ៊ីន  ប៉េងហ៊ី  រស់នៅភូមិថ្មី  ឃុំកំពែង   ស្រុកព្រៃកប្បាស   ខេត្តតាកែវ   ដែលរងគ្រោះដោយសារខ្សែភ្លើងឆក់ បច្ចុប្បន្ន ជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មួយកន្លែងស្ថិតក្នុងទីក្រុងភ្នំពេញ។

You missed