រសៀល ថ្ងៃសុក្រ ៧កើត ខែកត្ដិកឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ខែតុលា ឆ្នាំ២០២០ អង្គឋិនទាន ដែលដង្ហែរចូលកាន់វត្តចំនួន០១ ដោយក្នុងនោះ ឯកឧត្តម ឈួន ឆាម រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ប្រធានក្រុមសេនាធិការនៃក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តតាកែវ បាននាំយកត្រៃធំ និងបច្ច័យសម្រាប់ចូលរួមបុណ្យកឋិនទាន របស់ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តី ប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណ:រដ្ឋមន្រ្តី ចំនួន០១ វត្តរួមមាន÷
ត្រៃធំ១និងបច័្ចយ ចំនួន១.០០០.០០០រៀល រួមជាមួយពុទ្ទបរិស័ទជើងវត្តសម្ដេចពាន់ និងក្រុមការងារ ចុះជួយឃុំក្ដាញ់ចំនួន600.000៛ អង្គឋិនទទួលបាន
_ បច្ច័យ សរុប ចំនួន៤៩.៤៣០.០០០រៀល និង៤.៨៥០ ដុលា្លរអាមេរិច
_ បច្ច័យ អមត្រៃចំនូន៤១.០៣០.០០០រៀល និង៤.៨៥០ ដុលា្លរអាមេរិច
_ បច្ច័យសង្កត់ត្រៃចំនួន៨.៤០០.០០០រៀល លោកមេឃុំ លោកអាចារ្យគណកម្មការវត្តពុទិ្ធបរិស័ទចំណុចជើងវត្តមានបីតិសោមនស្ស រីករាយនិងសូមគោរពថ្លែងអំណរគុណដ៏ជ្រាវជ្រៅបំផុតចំពោះ ឯកឧត្ដមឧកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន និងលោកជំទាវ ដែល លោកតែងតែចូលបច្ច័យនិងត្រៃធំចូលរួមកឋិនសាមគ្គីក្នុងវត្តដែល
ជួបការលំបាក។
សូមគោរពជូនពរ ឯកឧត្ដមនិងលោកជំទាវ ព្រមទាំងក្រុមគ្រួសារជួបប្រទះនូវពុទ្ធពរ៤ប្រការគឺអាយុៈ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
