នៅព្រឹកថ្ងៃសៅរ៍ ៦កើត ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០
ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ឯកឧត្តម សិល សុខសារ៉ន ឯកឧត្តម អ៊ុន សារិន និង ឯកឧត្តម លី ស៊ុគ្រី សមាជិកក្រុមប្រឹក្សាខេត្ត អមដំណើរដោយ លោក សោម សុមេត ប្រធានក្រុមប្រឹក្សាស្រុកបូរីជលសារ លោក ទុយ សុភ័ក្រ្ត អភិបាលនៃគណៈអភិបាលស្រុកបូរីជលសារ បានអញ្ជើញចូលរួមពិធីចែកអំណោយ ជូនប្រជាពលរដ្ឋឃុំគោកពោធិ៍ ចំនួន ២០០គ្រួសារ ក្នុងស្ថានភាពជួបការលំបាក និងខ្វះខាត ដោយសារជំងឺ Covid-19 និងចុះផ្សព្វផ្សាយ អប់រំ វិធានការទប់ស្កាត់ បង្ការ ជំងឺកូវីដ១៩ កុំឲ្យរីករាលដាលនៅក្នុងសហគមន៍ នៅបរិវេណវត្តអង្គក្រឡាញ់សែនជ័យ ឃុំគោកពោធិ៍។ ក្នុងនោះដែរប្រជាពលរដ្ឋខ្វះខាតចំនួន ២០០គ្រួសារ ក្នុងមួយគ្រួសារៗ ទទួលបាន៖ អង្ករ ២០គីឡូក្រាម ទឹកត្រី ១យួរ មី ១កេស និង សាប៊ូ ២ដុំ ទុកសម្រាប់បងប្អូនប្រជាពលរដ្ឋប្រើប្រាស់ដោះស្រាយបានមួយរយៈ។

You missed