លោក អ៊ុំ ចំរើន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទ្រាំង និងសហការី ដោយមានការចូលរួមពីអជ្ញាធរឃុំ ភូមិ និងលោកនាយកសាលាបឋមសិក្សាវត្តអង្គថ្មី បាននាំយកអំណោយ និងថវិកាមួយចំនួន ទៅសួរសុខទុក្ខគ្រួសារក្រីក្រ ០១គ្រួសារ គឺលោក អ៊ន វាសនា និងលោកស្រី ស៊ឹម សុខុម ដែលមានម្តាយជរា និងកូនស្រីចំនួន៣នាក់ ជាបន្ទុក ពុំមានលទ្ធភាពផ្តល់សម្ភារៈសិក្សាដល់កូនៗបាន ស្ថិតនៅភូមិរវៀង ឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ ។
សម្ភារៈចែកជូនរួមមាន អង្ករ ១បាវ ៥០គីឡូ ទឹកសុទ្ធ ២យួរ កាតាបសិក្សា ៣ សៀវភៅ ១៥ក្បាល ប៊ិច ៩ដើម បន្ទាត់ ៣ដើម ជ័រលុប ៣ដុំ ខ្មៅដៃ ៣ដើម គ្រឿងឧបភោគបរិភោប គ្រឿងប្រើប្រាស់ក្នុងផ្ទះបាយ និងថវិកាមួយចំនួន។ អំណោយ និងថវិកាទាំងនេះជាការជួយឧបត្តម្ថរបស់ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ។
ថ្ងៃ អង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១
