លោកស្រី ចាន់ ធីដា អភិបាលរងក្រុងដូនកែវ លោក ចាន់ សាម៉ន ប្រធានការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម លោកស្រី នៅ សារ៉េត ប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សា និងមានការចូលរួមពីរដ្ឋបាលសង្កាត់បារាយណ៍ បានអញ្ជើញចូលរួមបុណ្យសព បងស្រី ពិន ភា អាយុ ៤០ឆ្នាំ ដែលបានទទួលមរណភាពកាលពីវេលាម៉ោង ១០:០០នាទីព្រឹក ដោយរោគាពាធ ស្ថិតនៅភូមិស្វាយជ្រុំ សង្កាត់បារាយណ៍ ក្រុងដូនកែវ។ ក្នុងនោះលោកស្រីអភិបាលរងក្រុង ក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារ នៃសព និងបាននាំយកនូវអំណោយរបស់រដ្ឋបាលក្រុងរួមមាន អង្ករ ២៥គីឡូ, កន្ទេល ១, មី ១កេស, ឃីត ១កញ្ចប់ និងថវិកាចំនួន ២៥០,០០០រៀល ជូនដល់ក្រុមគ្រួសាសពផងដែរ។
ថ្ងៃអង្គារ ១២កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១
