លោកគិន  ភក្ដី  អភិបាលនៃគណៈអភិបាលស្រុកនិងជាប្រធានគណ:កម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ថ្នាក់ស្រុក  អមដំណើរដោយលោកអភិបាលរង  សមត្ថកិច្ចជំនាញពាក់ព័ន្ធ  និងអាជ្ញាភូមិឃុំបានចុះ  អប់រំណែនាំដល់ម្ចាស់កម្មវិធី រៀបអាពាហ៍ពិពាហ៍និងចុងភៅ  ដែលបាននិងកំពុងរៀបចំកម្មវិធីនៅ ភូមិរមេញខាងជើ​ង  ឃុំរមេញ  និងឃុំព្រៃខ្លា  ក្នុងគោលបំណងដើម្បីឱ្យពួកគាត់គោរពអនុវត្តតាមវិធានការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល  និងក្រសួងសុខាភិបាល នៅពេលភ្ញៀវអញ្ជើញមកចូលរួមពិធីត្រូវមាន អាល់កុល  ឬជែល  ឧបករណ៍វាស់កម្តៅ និងរក្សាគម្លាត   ហើយក្រុមចុងភៅត្រូវពាក់ស្រោមដៃ និងម៉ាស់ ។

 

ថ្ងៃអាទិត្យ ២រោច  ខែផល្គុន  ឆ្នាំជូត  ទោស័ក  ព.ស.២៥៦៤

ត្រូវនឹងថ្ងៃទី២៨  ខែកុម្ភ:  ឆ្នាំ២០២១

You missed