លោក  គិន  ភក្ដី  អភិបាលស្រុក និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹង ជំងឺ កូវីដ-១៩ ស្រុកកោះអណ្តែត បានដឹកនាំក្រុមការងារចម្រុះ   ចុះផ្សព្វផ្សាយស្តីពីច្បាប់  វិធានការការពារទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ -១៩   ហើយនិងចែកខិតប័ណ្ណ ស្តីពីវិធានការណែនាំរបស់ក្រសួងសុខាភិបាល  វិធានការការពារជំងឺកូវីដ-១៩  របស់រាជរដ្ឋាភិបាលគឺ បីការពារ: ១.ពាក់ម៉ាស់ ២.លាងដៃ ៣.កម្លាតសង្គម កម្លាតបុគ្គល បីកុំ: ១.កុំចូលទៅកន្លែងបិទជិត ២.កុំទៅកន្លែងមានមនុស្សច្រើន ៣.កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំគៀកស្មាគ្នា កុំឱបគ្នាជាដើម  ដើម្បីកុំឱ្យមានការរីករាលដាលឆ្លងបន្តទៅដល់អ្នកដទៃ ហើយព្រមទាំងចាក់មេក្រូផ្សព្វផ្សាយជូនបងប្អូនប្រជាពលរដ្ឋឱ្យបានដឹងពីវិធានការការពារពីជំងឺឆ្លងកូវីដ-១៩ ទូទាំងឃុំរមេញ  និងឃុំធ្លាប្រជុំ ។

 

ថ្ងៃព្រហស្បតិ៍ ៤រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០២១

You missed