លោក ងួន ឌីណា តំណាងឱ្យក្រុមការងារគណបក្សថ្នាក់ស្រុក បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ លោកជំទាវបណ្ឌិត កុយ ពិសី អនុប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានស្រុកគិរីវង់ និងជាប្រធានក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំព្រៃអំពក ដើម្បីយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលឃុំព្រៃអំពក ចំនួន ១២គ្រួសារ ហើយមួយទៀតគ្រួសារបានកំពុងដែលធ្វើចត្តាឡីស័កនៅផ្ទះ ក្នុងនោះអំណោយដែលបានផ្តល់ជូនក្នុងមួយៗគ្រួសារទទួលបាន ឃីត មួយកញ្ចប់ (មុង ភួយ ខ្នើយ ក្រម៉ា ច្រាសដុះធ្មេញ ថ្នាំដុះធ្មេញ សាប៊ូ កន្ទេល) ព្រមទាំងថវិកាសម្រាប់ទិញសម្ភារៈនានាដើម្បីបម្រុងទុក សរុបចំនួន ៣០០$ (បីរយដុល្លារអាមេរិក)។
ថ្ងៃអាទិត្យ ១៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ៩ ខែឧសភា ឆ្នាំ២០២១
