លោក គិន ភក្ដី អភិបាលនៃគណ:អភិបាលស្រុកនិងក្រុមការងារស្រុក បានអញ្ជើញចូលរួមចែកអំណោយជូនដល់គ្រួសារក្រីក្រ នៅឃុំពេជសារ ចំនួន៤០៧គ្រួសារ សរុបថវិការួម ១៧,០០០$ របស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងគណបក្សចុះមូលដ្ឋានឃុំពេជសារ និងឯកឧត្តមលោកជំទាវក្រុមការងារ ដែលបានចែកជូនក្នុង ១គ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ម៉ាស់ចំនួន ២ប្រអប់ ទឹកអាល់កុល ចំនួន ១លីត្រ ព្រមទាំងថវិកាចំនួន ២០០,០០រៀល។ ឆ្លៀតក្នុងឱកាសនោះផងលោកអភិបាលស្រុក ក៏បានណែនាំបងប្អូនបប្រពលរដ្ឋ ត្រូវរក្សាអនាម័យឱ្យបានខ្ជប់ខ្ជួន ហើយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងវិធាននានារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសវិធាន ” បីការពារ៖ .ពាក់ម៉ាស់ .លាងដៃ .កម្លាតសង្គម កម្លាតបុគ្គល និង បីកុំ៖ .កុំចូលទៅកន្លែងបិទជិត .កុំទៅកន្លែងមានមនុស្សច្រើន .កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំគៀកស្មាគ្នា រឺ កុំឱបគ្នាជាដើម ” ដើម្បីចូលរួមក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ កុំឱ្យឆ្លងបន្តចូលក្នុងសហគមន៍។
ថ្ងៃចន្ទ ១៤រោច ខែពិសាខ ឆ្នាំ ឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១
