ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្ត តាកែវ ដឹកនាំដាយលោក ហុង ភារៈ អនុប្រធានមន្ទីរបរិស្ថានខេត្ត និងលោក អ៊ុន សុភាព អនុប្រធានមន្ទីរពាណិជ្ជកម្មខេត្តតាកែវ នឹង សហការី បានអញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងនាំយកសម្ភារៈមួយចំនួន និងប្រាក់ឧបត្ថម្ភជូនដល់ប្រជាការពារទាំង ០២មណ្ឌលដែលស្មើនឹងចំនួន ៣៣នាក់ ក្នុងម្នាក់ៗទទួលបានប្រាក់១០,០០០រៀល ព្រមទាំងបងប្អូនកម្មករ-កម្មការីទាំង០២ មណ្ឌល ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលសាលាបឋមសិក្សាសមាគមយើងជួយខ្មែរវត្តអង្តត្នោត និងមណ្ឌលសារិនកក្កដាត្រពាំងខ្នារ ដែលមានចំនួនសរុបទាំងអស់មា៥០នាក់ មានស្រី១១នាក់ និង ស្រ្តីមានផ្ទៃពោះចំនួន ០២នាក់ ដោយក្នុងម្នាក់ៗទទួលបានសម្ភារៈ ដូចជាទឹកសុទ្ធ ១យួរ មី ៥ កញ្ចប់ ទឹកស៊ីអ៊ីវ ១ដប និង ត្រីខ ០២កំប៉ុង់ ។
ថ្ងៃសៅរ៍ ១២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២១
