ឯកឧត្តម តឹករ៉េត សំរេច ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានឃុំព្រៃខ្លា ស្រុកកោះអណ្តែត បានចាត់តាំង ឯកឧត្តម ង៉ែត ឆៃលី និងឯកឧត្តម ឡាយ ណូរ៉ា អនុប្រធានក្រុមការងារ ព្រមទាំងសមាជិកជាសហការី  បានអញ្ជើញចុះសួរសុខទុក្ខ   និងជួបប្រជុំជាមួយមេឃុំ ក្រុមប្រឹក្សាឃុំ ប្រធានមណ្ឌលសុខភាពឃុំ មេប៉ុស្តិ៍ និងនគរបាលប៉ុស្តិ៍ឃុំព្រៃខ្លា លើការគ្រប់គ្រងប្រជាពលរដ្ឋនៅមណ្ឌលចត្តាឡីស័ក ព្រមទាំងចុះពិនិត្យមើលស្ថានភាពជាក់ស្តែងរបស់មណ្ឌលចត្តាឡីស័កព្រៃមេលង ឃុំព្រៃខ្លា ។ ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមអនុប្រធានក្រុមការងារ ព្រមទាំងសមាជិកក្រុមការងារ ក៏បាននាំយកអំណោយនិងប្រាក់ឧបត្ថម្ភ របស់ឯកឧត្តមប្រធាន តឹករ៉េត សំរេច ចំនួន ៩០០,០០០រៀល (កៅសិបម៉ឺនរៀល) រួមទាំងគ្រឿងឧបភោគ បរិភោគ និងសម្ភារៈ រួមមាន៖ អង្ករ ៤បាវ  មីជាតិចំនួន ៣០កេស  ទឹកត្រីចំនួន ៧យួរ  ទឹកស៊ីអ៊ីវចំនួន  ៧យួរ  ត្រីខកំប៉ុង់ ១កេសធំ  ទឹកសុទ្ធវីតាល់   ១០ កេស ជែលលាងដៃ  ១០ដប និងម៉ាស ១០ប្រអប់ ប្រគល់ជូនដល់រដ្ឋបាលឃុំ និងក្រុមប្រឹក្សាឃុំព្រៃខ្លា ក្នុងការចាត់ចែង និង រៀបចំកន្លែង មណ្ឌលចត្តាឡីស័កព្រៃមេលង ឃុំព្រៃខ្លា ស្រុកកោះអណ្តែត ខេត្តតាកែវ  ។

 

ថ្ងៃសៅរ៍ ១២រោច ខែពិសាខ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១

 

You missed