លោក  ពួយ  រដ្ឋា  អភិបាល រងស្រុក បូរីជលសារ តំណាង ឱ្យលោក អភិបាល ស្រុក  និង លោកវេជ្ជបណ្ឌិត វង សារ៉ា ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិកោះអណ្ដែត បានអញ្ជើញចុះពិនិត្យការយកសំណាក និងពិនិត្យសុខភាពបុគ្គលិកគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុ អម្រឹត  សាខាថ្មស  ចំនួន ២០នាក់ ដែលកន្លងមកបានប៉ះពាល់ផ្ទាល់ជាមួយបុគ្គលវិជ្ជមាន កូវីដ-១៩  ដែលរស់នៅភូមិដឹកម៉ៃ  ឃុំអង្កាញ់  ស្រុក ទ្រាំង  ខេត្ត តាកែវ  បានមកទទួលសេវា នៅគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុអម្រឹត សាខាថ្មស  ក្នុងការពិនិត្យ ជាលទ្ធផលគឺ អវិជ្ជមានទាំងអស់។ ឆ្លៀតឱកាសនោះដែរលោកអភិបាលរងស្រុកក៏បានណែនាំដល់បុគ្គលិកគ្រឹះស្ថានមីក្រូហរិញ្ញវត្ថុអម្រឹត សាខាថ្មសត្រូអនុវត្តវិធានរបស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការ ការពារ(Covid-19 ) ៣ការពារ ៣កុំ របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ក្នុងសហគមន៍។ ក្នុងការចុះពិនិត្យនិងយកសំណាកនោះដែរក៏មានការអញ្ជើញចូលរួមពី អមដំណើរដោយ កម្លាំង អធិការ ដ្ឋាន នគរបាល ស្រុក កម្លាំងប៉ុស្តិ៍នគរបាលឃុំ អាជ្ញាធរភូមិ លោកប្រធានមណ្ឌលសុខភាពគោកពោធិ៍ និងក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកកោះអណ្តែត។

 

ថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១

You missed