ក្នុងនាមប្រជាពលរដ្ឋ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធទូទាំងស្រុកអង្គរបូរី សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដែលបានផ្តួចផ្តើម និងជម្រុញឱ្យមានការចុះបាញ់ថ្នាំសម្លាប់មេរោគដើម្បីការពារ និងទប់ស្កាត់ជំងឺឆ្លង(COVID-19) នៅក្នុងសហគមន៍ នៅទីសាធារណៈ ទីប្រជុំជន ផ្សារ មន្ទីរពេទ្យ ព្រមទាំងមណ្ឌលធ្វើចត្តាឡីស័កទាំង០៧ ទូទាំងស្រុកអង្គរបូរី តាមរយៈអាជ្ញាធរស្រុក ដោយប្រើប្រាស់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មេរោគខ្នាតធំ ។ក្នុងនាមថ្នាក់ដឹកនាំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋក្នុងស្រុកអង្គរបូរី សូមគោរពប្រសិទ្ធិពរជ័យបវរមហាប្រសើរជូនចំពោះឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ព្រមទាំងក្រុមគ្រួសារ សូមទទួលបាននូវពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១