លោក គិន ភក្តី អភិបាល នៃគណ:អភិបាលស្រុកកោះអណ្តែត និងជាប្រធានគណ:កម្មការប្រយុទ្ធប្រឆាំងកូវីដ-១៩ ថ្នាក់ស្រុក  និងក្រុមការងារស្រុកបានមកទទួលអំណោយឧបត្ថម្ភពីសំណាក់៖ក្រុមការងារសម្ព័ន្ធ យុវជន ស្រលាញ់សន្តិភាព  សាខាខេត្តតាកែវ  ជូន រដ្ឋបាល ស្រុក  សម្រាប់ ប្រើ ប្រាស់ ក្នុង ការប្រយុទ្ធ ប្រឆាំង ជំងឺ កូវីដ -១៩ រួមមាន  ម៉ាស់  ចំនួន ១០ប្រអប់   ទឹកអាល់កុល ចំនួន ៣០លីត្រ មី  ៥កេស ត្រី ខកំប៉ុង  ២០ឡូ ទឹក បរិសុទ្ធ  ៤០យួរ  និង  ៥កេស។

ក្នុងថ្ងៃដដែលនោះដែល អង្គការទស្សនៈពិភពលោកស្រុកកោះអណ្ដែត  ក៏បានជួយឧបត្ថម្ភ  សម្ភារៈជូនរដ្ឋបាលស្រុកកោះអណ្តែតសម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ -១៩ រួមមាន ម៉ាស់ ចំនួន ២០០ប្រអប់   ទឹកអាល់កុល  ចំនួន ២១០លីត្រ  សាប៊ូប្រូធិចចំនួន  ៥០៤ដុំ  ។

ថ្ងៃពុធ ៨កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១

 

 

You missed