លោក ស៊ុត ខុន អភិបាលស្រុកគីរីវង់ ព្រមទាំងមានការអញ្ជើញចូលរួមពី លោក ហ៊ុយ សុផាត អភិបាលរងស្រុក លោកនាយករដ្ឋបាល មន្ត្រីសាលាស្រុក ក្រុមការងាររដ្ឋបាលឃុំព្រៃអំពក បាននាំយកទេយ្យវត្ថុប្រគេនព្រះសង្ឃដែលបានគង់នៅវត្តភ្នំផ្លិត ដែលស្ថិតនៅភូមិថ្នល់លោក ឃុំព្រៃអំពក ក្នុងនោះដែលទេយ្យវត្ថុដែលប្រគេនរួមមាន៖
អង្ករចំនួន ៧៥គីឡូក្រាម មីចំនួន ៣កេស ត្រីខចំនួន ២យួរ ទឹកស៊ីវអ៉ីវចំនួន ២យួរ
ម៉ាស់ពេទ្យចំនួន ១០ប្រអប់ ព្រមទាំងទឹកអាកុល់ចំនួន ៦ដប។
ថ្ងៃពុធ ១៥កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១
