លោក ស្វាយ ឧត្ថោ អភិបាលរងស្រុកសំរោង តំណាងឱ្យលោក កេត ម៉ៅអភិបាលស្រុក និងជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រួមជាមួយ សមាជិកក្រុមការងារថ្នាក់ស្រុក លោកមេឃុំ លោក លោកស្រីសមាជិកក្រុមប្រឹក្សាឃុំជើងគួន និងឃុំទ្រា បានអញ្ជើញចុះសួរសុខទុក្ខ ព្រមទាំងបាននាំយកអំណោយរបស់រដ្ឋបាលស្រុកជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន ០៤នាក់ (ដែលពួកគាត់រស់នៅក្នុងឃុំជើងគួនចំនួន០២នាក់ និងឃុំទ្រាចំនួន០២នាក់) ដែលបានកំពុងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យសុខអានក្ដីទន្ទឹម ស្ថិតនៅក្នុងឃុំជើងគួន និងមណ្ឌលចត្តាឡីស័កវិទ្យាល័យខ្សាច់ស ស្ថិតក្នុងឃុំទ្រា។
នាឱកាសនោះដែរ លោកអភិបាលរង និងក្រុមការងារ បានណែនាំអោយបងប្អូនត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ព្រមទាំងវិធានការ ៣ការពារ ៣កុំ និង២ ចូលរួម ដើម្បីទប់ស្កាត់ការឆ្លងរីករាលជំងឺកូវីដ- ១៩នេះចូលក្នុងសហគមន៍បន្តទៀត។
អំណោយដែលបានផ្តល់ជូនរួមមាន៖ អង្ករ ១០ គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកបរិសុទ្ធ ២យួរទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យួរ ម៉ាស ១ប្រអប់តូច និងទឹកអាល់កុល ១ដបតូច។
ថ្ងៃព្រហស្បតិ៍ ១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២១
