នៅស្នាក់ការគណបក្សស្រុកទ្រាំង លោក ឈួន ផាន់នី អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានគណបក្សស្រុក អមដំណើរដោយ លោក សាន ខុន អនុប្រធានគណបក្សស្រុក បានអញ្ជើញបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពី វិធានការសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ ប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និង ការឈប់សម្រាកក្នុងពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ និងវិធានការបង្ការនិងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដល់លោកប្រធានគណបក្សឃុំទាំង១៤ឃុំ ក្នុងស្រុក ដើម្បីផ្សព្វផ្សាយបន្ដដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំ ភូមិ រៀងៗខ្លួន។

ថ្ងៃចន្ទ ៩កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១

 

You missed