លោក អ៊ុំ ចំរើន អភិបាលរងស្រុក តំណាងឱ្យ លោក ឈួន ផាន់នី អភិបាលស្រុកទ្រាំង ខេត្តតាកែវ បានដឹកនាំកំលាំងសមត្ថកិច្ចដើម្បីសម្របសម្រួល ឱ្យក្រុមគ្រូពេទ្យចុះយកសំណាក់លើកទី១ ពីបងប្អូនដែលពាក់ព័ន្ធផ្ទាល់ ជាមួយអ្នកកើតជំងឺកូវីដ-១៩ ដែលទើបមកពីភ្នំពេញ ចុះមកលេងផ្ទះ នៅភូមិព្រឹសក្រោម ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ។
ក្នុងឱកាសនោះផងដែរ លោកអភិបាលរងស្រុក ក៏បានមានមតិផ្តាំផ្ញើ និងណែនាំដល់បងប្អូន ដែលបានយកសំណាក់លើកទី១ ត្រូវបន្តធ្វើចតាឡីស័កតាមលំនៅដ្ឋានរៀងៗខ្លួន ដើម្បីរងចាំលិទ្ធផល និងត្រៀមយកសំណាកជាលើកទី២ ការយល់ច្បាស់ពីវិធានចត្តាឡីស័ករបស់បងប្អូននាពេលនេះ គឺជាការចូលរួមចំណែកដ៏សំខាន់ក្នុងការទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់យើង។
ថ្ងៃពុធ ៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១
