លោក ឈួន ផាន់នី អភិបាលស្រុក និងជាប្រធានគណបក្សស្រុកទ្រាំង ខេត្តតាកែវ បានឧបត្ថម្ភនូវម៉ាស៊ីនវ៉ាស់កំដៅដោយស្វ័យប្រវត្តិ ជាមួយអាកុលលាងដៃដោយស្វ័យប្រវត្តចំនួន ០១គ្រឿង ជូនដល់ស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកទ្រាំង ដើម្បីផ្ដល់ភាពងាយស្រួលដល់ សមាជិក សមាជិកា ក្នុងការប្រើប្រាស់ ដើម្បីប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ ” ៣ ការពារ ៣កុំ ” និងរក្សាអនាម័យឱ្យបានល្អ ដើម្បីសហគមន៍យើងគ្មានជំងឺកូវីដ-១៩។
ក្នុងឱកាសនេះផងដែរ គណបក្សកម្ពុជាស្រុកទ្រាំង ក៏បានគោរពថ្លែងអំណរគុណដល់ លោកអភិបាលស្រុក និងជាប្រធានគណបក្សស្រុកទ្រាំង សូមជួបតែ សេចក្ដីសុខ សេចក្ដីចំរើន និងចៀសផុតឆ្ងាយពីជំងឺដ៏កាចសាហាវ ពិសេសជំងឺកូវីដ-១៩។
ថ្ងៃពុធ ៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១
