ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានអញ្ជើញចូលរួមអមដំណើរដោយ លោក អ៊ូ សុខជា ប្រធានក្រុមប្រឹក្សា លោក ភួន ឈីម អភិបាលស្រុក និងប្រតិភូខេត្ត បានជួបសំណេះសំណាល សាកសួរសុខទុក្ខ ព្រមទាំងបាននាំយកអំណោយចែកជូនដល់បងប្អូនពលរដ្ឋក្នុងតំបន់បិទខ្ទប់ នៃភូមិរលាំងគ្រើល ឃុំត្រពាំងសាប ស្រុកបាទី ចំនួន៨០គ្រួសារ ក្នុងគ្រួសារនីមួយៗ ទទួល អង្ករ ២០គីឡូក្រាម មី ត្រីខ ទឹកត្រី ទឹកសុទ្ធ សាប៊ូ និងម៉ាស់១ប្រអប់។
ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមអភិបាលខេត្ត បានផ្តែផ្តាំដល់បងប្អូនប្រជាពលរដ្ឋគ្រប់ៗគ្នា នៅក្នុងតំបន់បិទខ្ទប់ ត្រូវរក្សាអនាម័យ ថែទំាសុខភាព តាមដានសុខភាពរបស់ខ្លួន ជាពិសេសបងប្អូនត្រូវអនុវត្តវិធានការ ៣ការពារ ៣កុំ ឱ្យបានខ្ជាប់ខ្ជួន
ជាប្រចំា ដើម្បីឈានដល់នឹងការបើកដំណើរការ ភូមិឃុំ និងផ្សារឡើងវិញ ប្រសិនបើមានការធូរស្រាល លែងមានអ្នកវិជ្ជមាន បន្តទៀតនោះ។
ថ្ងៃអាទិត្យ ៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១
