ក្រុមប្រឹក្សាឃុំដូង បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ ព្រមទាំងបាននាំយកសម្ភារ: ជាស្បៀងអាហារ ដែលជាអំណោយរបស់ឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមការងារចុះជួយឃុំដូង ចែកជូនដល់គ្រួសារ ដែលជួបបញ្ហាខ្វះខាត ដើម្បីសម្រាលការលំបាក ក្នុងស្ថានភាពកូវីដ-១៩នេះ ចំនួន ៨៥គ្រួសារ ក្នុងឃុំដូង ស្រុកបាទី ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ ១៥ គីឡូក្រាម មី ១កេស និងសម្ភារៈមួយចំនួនទៀត ។
ក្នុងនាមបងប្អូនប្រជាពលរដ្ឋក្នុងឃុំដូងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមជូនពរ ប្រសិទ្ធពរជ័យមង្គល ជូនចំពោះឯកឧត្តមប្រធាន និងក្រុមការងារទាំងអស់ ព្រមទាំងក្រុមគ្រួសារ មានសុខភាពល្អ ជួបប្រទះតែនូវពុទ្ធបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃអាទិត្យ ៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១
