លោក ស៊ីន សុផល អភិបាលរងស្រុកសំរោង និងជាអនុប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុក តំណាងឱ្យលោក កេត ម៉ៅ អភិបាលនៃគណៈអភិបាលស្រុក និងជាប្រធានកិត្តិយសអនុសាខាកាកបាទ ក្រហមកម្ពុជាស្រុក មានការចូលរួម លោកមេឃុំ លោកស្រីសមាជិកក្រុមប្រឹក្សាឃុំសិង្ហ បានអញ្ជើញចូលរួមរំលែកទុក្ខ និងបាននាំយកអំណោយអនុសាខាកាកបាទក្រហមកម្ពុជាស្រុក អំណោយរបស់រដ្ឋបាលឃុំសិង្ហ ជូនដល់ក្រុមគ្រួសារសពឈ្មោះ ទិត្យ សាវ៉ន ភេទស្រី អាយុ ៥១ឆ្នាំ នៅភូមិប៉ាណា ឃុំសិង្ហ ស្រុកសំរោង ខេត្តតាកែវ ដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ កាលពីវេលាម៉ោង ៧:០០ យប់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១។ក្នុងនោះដែរអំណោយដែលបានផ្តល់ជូនរបស់អនុសាខាកាកបាទក្រហមកម្ពុជាស្រុក រួមមាន៖ ថវិកា ១០០,០០០រៀល អង្ករ ១បាវ ស្មើនឹង ៥០គីឡូក្រាម មី ១ កេស ទឹកបរិសុទ្ធ ១កេស ទឹកផ្លែឈើ ១កេស ត្រីខ ១យួទឹកត្រី ១យួរ ទឹកស៊ីអ៉ីវ ១យួរ ទឹកអាកុល ១ដបតូច ម៉ាស់ ១ប្រអប់ និង សាប៊ូ ២ដុំ ព្រមទាំងមានអំណោយរបស់រដ្ឋបាលឃុំសិង្ហរួមមាន៖ ថវិកា ២៤០,០០០រៀល អង្ករ ១បាវ ស្មើនឹង ២០គីឡូក្រាម ទឹកក្រូច ១កេស ត្រីខ ១យួរ ម៉ាស ២ប្រអប់ទឹកបរិសុទ្ធ ៦យួរ ។ឆ្លៀតក្នុងឱកាសនោះផងដែរលោកអភិបាលរងស្រុក បានផ្ដាំផ្ញើទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមក្នុងពិធីបុណ្យនេះ សូមអនុវត្តវិធានការ ៣ការពារ ៣កុំ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩។
ថ្ងៃចន្ទ ៥រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១
