លោក នួន សុធា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំគុស បានអញ្ជើញចូលរួមក្នុងពិធីសួរសុខទុក្ខនិងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក ជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន និងលោកជំទាវ  បន្ទាប់ពីបានចូលរួមក្នុងពិធីសួរសុខទុក្ខនិងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ករួចមក ឆ្លៀតក្នុងឱកាសនោះដែរលោកប្រធានក្រុមការងារក៏បានឧបត្ថម្ភ  មីខ្លាឃ្មុំចំនួន ១០កេស ទឹកសុទ្ធ ២០យួរ ទឹកអាល់កុលចំនួន ៥យួរ និងថវិកាចំនួន ៣០០,០០០ រៀល ជូនរដ្ឋបាលឃុំដើម្បីចាត់ចែងចំណាយ និងប្រើប្រាស់ក្នុងមណ្ឌលចត្តាឡីស័ក ព្រមទាំងបានឧបត្ថម្ភថវិកាចំនួន ១១០,០០០រៀល ជូនដល់ប្រជាការពារដែលប្រចាំការនៅមណ្ឌលចត្តាឡីស័កផងដែរ  ។

 

ថ្ងៃអាទិត្យ ១១រោច  ខែជេស្ឋ  ឆ្នាំ ឆ្លូវ  ត្រីស័ក  ព.ស.២៥៦៥  ត្រូវនឹងថ្ងៃទី ៦  ខែ មិថុនា  ឆ្នាំ២០២១

You missed