ឯឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តតាកែវ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកត្រាំកក់ និងលោកជំទាវ រួមដំណើរដោយ ឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីរាជធានីភ្នំពេញ ទីរួមខេត្តតាកែវ លោកកៅ វគ្គសែល អភិបាលនៃគណ:អភិបាលស្រុកត្រាំកក់ លោកនួន សុធា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំគុស រួមជាមួយលោកមេឃុំ ក្រុមប្រឹក្សាឃុំ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កសាលាអនុវិទ្យាល័យអង្គរុនចំនួន១៥៥នាក់ ក្នុងនោះមានស្រីចំនួន ១២៣នាក់។

ក្នុងឱកាសនោះដែរឯឧត្តមបណ្ឌិតសភាចារ្យ និងលោកជំទាវ បាននាំមកនូវ គ្រឿងឧបភោគបរិភោគជូនគ្រួសារដែលកំពុងធ្វើចត្តាឡីស័កនោះក្នុងមួយៗគ្រួសារទទួលបាន៖ អង្ក ១បាវ មី ១កេស ត្រីខ ១យួរ អំបិល ១ថង់ សាប៊ូ ១ថង់ ទឹកត្រីទឹកស៊ីអ៊ីវ ១យួរ  ម៉ាស និងថ្នាំពេទ្យ។

 

ថ្ងៃអាទិត្យ ១១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១

You missed