លោក ញ៉ែម ស្រស់ អភិបាលស្រុក ព្រៃកប្បាស បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ ដើម្បីស្រាវជ្រាវ អ្នកដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ព្រមទាំងចុះពិនិត្យការយកសំណាកបងប្អូនប្រជាពលរដ្ឋ ដែលពាក់ព័ន្ធជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ នេះផងដែរ ។
នៅក្នុងកិច្ចប្រជុំដើម្បីស្រាវជ្រាវ អ្នកប៉ះពាល់ផ្ទាល់ និងប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩នេះដែរក៏មានការអញ្ជើញចូលរួម ពី លោកអភិបាលរងស្រុក លោកអធិការនគរបាលស្រុក លោកប្រធាន OD សមាជិកក្រុមប្រឹក្សា ឃុំ ស្មៀនឃុំ ក្រុមការងារ ថ្នាក់ស្រុក ស្ថិត នៅឃុំកំពែង ស្រុក ព្រៃកប្បាស ។
ថ្ងៃសុក្រ ២កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១
