រដ្ឋបាលស្រុកគិរីវង់ បានអញ្ជើញទទួលអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ដែលបានឧបត្ថម្ភ តេស្តរហ័សCovid19 Rapid Test ចំនួន ២៥០ តេស្ត  ជូនដល់រដ្ឋបាលស្រុក ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ក្នុងនាមរដ្ឋបាលស្រុក សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តតាកែវ ដែលបានឧបត្ថម្ភ   ជូនដល់រដ្ឋបាលស្រុក  ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ សូមគោរព ជូនពរ  ឯកឧត្ដម   បណ្ឌិត និងលោកជំទាវ ព្រម ទាំង បុត្រា បុត្រី ចៅប្រុស ចៅស្រី សូមសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

 

ថ្ងៃសៅរ៍ ៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១

You missed