លោក  ញ៉ែម  ស្រស់  អភិបាលស្រុកព្រៃកប្បាស  បាននាំយកសម្ភារៈដែលបានទទួលមកពីការឧបត្ថម្ភរបស់សប្បុរសជននានា ទៅប្រគល់ជូនកងកម្លាំងអធិការដ្ឋាននគរបាលស្រុក និងកម្លាំងកងរាជអាវុធហត្ថស្រុក  ដែលបានឈរជើងប្រចាំការនៅតំបន់បិទខ្ទប់ផ្សារជ្រែ  ឃុំអង្កាញ់  ស្រុកព្រៃកប្បាស  ។

អំណោយដែលបានឧបត្ថម្ភនោះរួម៖ ទឹកសុទ្ធចំនួន ២០កេស មីកំប៉ុងចំនួន ១ កេសធំ  ទឹកបាកាសចំនួន ២កេស ទឹកខារ៉ាប៉ាវ ចំនួន ២កេស ម៉ាស់ ចំនួន ២៦ប្រអប់  ដែលស្មេីនឹង១,៣០០ម៉ាស់ និងទឹកអាល់កុលចំនួន ១០ដប។

ថ្ងៃសៅរ៍  ៣កើត  ខែបឋមាសាឍ  ឆ្នាំឆ្លូវ  ត្រីស័ក  ព.ស.២៥៦៥  ត្រូវនឹងថ្ងៃទី១២  ខែមិថុនា  ឆ្នាំ២០២១

You missed