ឯកឧត្តម   អ៊ូច  ភា  អភិបាលនៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញដឹកនាំកិច្ចប្រជុំណែនាំពង្រឹងវិធានការបិទខ្ទប់ភូមិសាស្រ្តភូមិកំពែងធំ  ឃុំកំពែង  ស្រុកព្រៃកប្បាស  ។

នៅក្នុងកិច្ចប្រជុំណែនាំពង្រឹងវិធានការបិទខ្ទប់ភូមិសាស្រ្តភូមិកំពែងធំ នេះផងដែរមានការអញ្ជេីញចូលរួមពី  ឯកឧត្តម ប្រធានមន្ទីរសុខាភិបាលខេត្ត  លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត  លោកមេបញ្ជាការសឹករង ខេត្ត  និងលោកស្នងការរងនគរបាលខេត្ត    លោក  ញ៉ែម  ស្រស់  អភិបាលស្រុកព្រៃកប្បាស  លោកអភិបាលរងស្រុក  លោកមេបញ្ជាការ កងរាជអាវុធហត្ថស្រុក  លោកអធិការនគរបាលស្រុក  លោកប្រធានមន្ទីរពេទ្យបង្អែកស្រុក  លោកមេឃុំ  សមាជិកក្រុមប្រឹក្សាឃុំ  និងបុគ្គលិកមណ្ឌលសុខភាពឃុំ។

ថ្ងៃពុធ ៧កើត  ខែបឋមាសាឍ  ឆ្នាំឆ្លូវ  ត្រីស័ក  ព.ស.២៥៦៥  ត្រូវនឹងថ្ងៃ ទី  ១៦ ខែមិថុនា  ឆ្នាំ ២០២១

 

You missed