ឯកឧត្តម លី ប្រុស ទីប្រឹក្សារាជរដ្ឋាភិបាល តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សុខ សូកាន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគិរីវង់ បាននាំយកសម្ភារ:រួមមាន៖ តេស្តរហ័ស(Covid 19 Rapid Test) ម៉ាក INDICAID ១០០០ តេស្ត អាវពេទ្យ ១០០០ ឈុត ស្រោមដៃពេទ្យ ១០០ប្រអប់ របាំងមុខ ២៤០ផ្ទាំង ឪសថបុរាណចិន ( LIANHUAQINGWEN) ៤០០ប្រអប់ ប្រគល់ជូនដល់រដ្ឋបាលស្រុក ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។
ក្នុងនាមរដ្ឋបាលស្រុក សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តម សុខ សូកាន ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកគិរីវង់ ដែលបានឧបត្ថម្ភ ជូនដល់រដ្ឋបាលស្រុក ដើម្បីប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ សូមគោរព ជូនពរ ឯកឧត្ដមនិងលោកជំទាវ បុត្រា បុត្រី ព្រមទាំងសហការី សូមសមប្រកបនូវពុទ្ធពរទាំងបួនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ថ្ងៃព្រហស្បតិ៍ ៨ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១
