លោក នួន សុធា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំគុស រួមជាមួយនិងលោក ណែម ហាក់ អនុប្រធានគណបក្សឃុំ លោក តែ មុន្នីរតនា លោក កោ សារ៉េត សមាជិកក្រុមការងារចុះមូលដ្ឋានឃុំ បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋដែលជាក្រុមគ្រួសារអ្នកវិជ្ជមានកូវីដ-១៩ (អ្នកជំងឺកំពង់ព្យាបាលនៅអង្គរការ )ហើយមានជីវភាពខ្វះខាតចំនួន ០២គ្រួសារនៅភូមិត្រពាំងព្រីង ។
ក្នុងនោះដែរ បាននាំយកអំណោយឧបត្ថម្ភដល់គ្រួសារទាំងនោះដោយក្នុង មួយគ្រួសារៗទទួលបាន ÷
អង្ករ រួមនិងគ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៤០០,០០០រៀល ព្រមទាំងបានឧបត្ថថវិកាចំនួន ១០០,០០០រៀលជូនដល់ប្រជាការពារភូមិផងដែរ ។
ចំពោះថវិកា ហើយនិងសម្ភារៈទាំងនោះបានមកពីការចូលរួមឧបត្ថម្ភពី ៖ ១.លោក នួន សុធា ថវិកាចំនួន ៣០០,០០០ រៀលនិងសម្ភារៈគ្រឿងឧបភោគបរិភោគសរុបការ
សរុបក្នុងការចំណាយ ចំនួន ៤៩៥,០០០ រៀល ២.លោក អូលីវីយ៉េ ជ្មីតហស្លេ អភិបាល ព្រះ សហគមន៍ កាតូលិក ភូមិ ភាគ ភ្នំពេញ ដែលបានឧបត្ថម្ភអង្ករ ១បាវ ៥០គីឡូក្រាម និងថវិកាចំនួន ៤០០,០០០ រៀល ៣.លោក តែ មុន្នីរតនា សមាជិកក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំគុស និងជាអនុប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលចុះមូលដ្ឋានភូមិចំការទៀង ឃុំគុស ស្រុកត្រាំកក់ ខេត្តតាកែវ បានឧបត្ថម្ភថវិកាចំនួន ២៥០,០០០ រៀល ។
ថ្ងៃសុក្រ ៩ កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១
