លោកនួន សុធា ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំគុស បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ឃុំគុស។
ឆ្លៀតក្នុងឱកាសនោះដែរ លោកប្រធានក្រុមការងារក៏បាននាំយកថវិការបស់ក្រុមការងារគណបក្សមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តតាកែវ ប្រគល់ជូនដល់គណៈកម្មាធិការបក្សឃុំគុសចំនួន ៤,០០០,០០០រៀល ដើម្បីជួយដោះស្រាយថ្លៃជួសជុលរំកិលរបងស្នាក់ការបក្សឃុំ រួមជាថវិការផ្ទាល់ខ្លួនចំនួន ៣០០,០០០រៀលបន្ថែមទៀត ជូនដល់មណ្ឌលចត្តាឡីស័កសម្រាប់ដោះស្រាយបន្ត សរុបថវិកាទាំងអស់ចំនួន ៤,៣០០,០០០រៀល។
ថ្ងៃសៅរ៍ ២រោជ ខែបឋមាសាឍ ឆ្នាំឆ្លូវត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១
