ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ជាប្រធានគណៈកម្មាធិការនៃគណៈបក្សខេត្ត និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកត្រាំកក់ អមដំណើរដោយ លោកប្រធាន អនុប្រធានមន្ទីរសុខាភិបាលខេត្ត បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារដែលបាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩  ឈ្មោះ វង់ សាមឿន ដែលរស់នៅក្នុងភូមិអង្គតាង៉ិល ឃុំគុស ស្រុកត្រាំកក់ ព្រមទាំងបាននាំយកថវិការបស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីចំនួន ៥,០០០,០០០រៀល ប្រគល់ជូនដល់ក្រុមគ្រួសារសពផងដែរ ។

នាឱកាសនោះដែរឯកឧត្តមអភិបាលខេត្តសូមចូលរួម រំលែកទុក្ខ ដ៏សែនក្រៀមក្រំជាមួយក្រុមគ្រួសារសាច់ញាតិនៃសព សម្ដែងការសោកស្តាយជាពន់ពេក ចំពោះ ការបាត់បង់សមាជិកគ្រួសារដោយសារ មេរោគកូវីដ-១៩ចង្រៃនេះ ដែលកំពុងរាតត្បាត ពាសពេញសកលលោកយើងនេះ និងសូមបួងសួងសូមឱ្យវិញ្ញាណក្ខន្ធរបស់គាត់ បានទៅកាន់ឋានសុគតិភពផងដែរ។

 

ថ្ងៃសៅរ៍ ២រោជ ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១

You missed