ឯកឧត្តម ណាក សុខា ប្រធានក្រុមការងារចុះមូលដ្ឋានឃុំខ្វាវ  ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំខ្វាវ បានអញ្ជើញចុះប្រជុំនៅស្នាក់ការគណបក្សប្រជាជនឃុំខ្វាវ ព្រមទាំងចុះត្រួតពិនិត្យទីតាំងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនបងប្អូនកម្មករ- កម្មការិនីរោងចក្រ និងប្រជាពលរដ្ឋដែលមានអាយុ ១៨ឆ្នាំឡើង នៅក្នុងមូលដ្ឋានឃុំខ្វាវទាំងមូល ដែលមានទីតាំងនៅវត្តបទុមសុរិយា និងសាលាបឋមសិក្សាបទុមសុរិយាឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ។

ឆ្លៀតក្នុងឱកាសនោះផងដែរក្រុមការងារក៏បានពាំនាំនូវអំណោយរបស់ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលនិងលោកជំទាវ ដែលបានឧបត្ថម្ភម៉ាស់ចំនួន ២កេស  ទូអាល់កុលបាញ់សម្លាប់មេរោគចំនួន ០១គ្រឿង។

 

ថ្ងៃសៅរ៍ ២រោច ខែបឋមាសាឍ  ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១

You missed