ឯកឧត្ដម បួន លឹមហេង ប្រធានក្រមការងារគណបក្សប្រជាជនចុះមូលដ្ឋានឃុំកំពង់រាប លោក អ៊ិត សារ ប្រធានគណៈកម្មាធិការបក្សស្រុក លោក សៅ សំរុង ប្រធានគណៈកម្មាធិការបក្សឃុំកំពង់រាប បានអញ្ជើញជាគណអធិបតីក្នុងកិច្ចប្រជុំនៅស្នាក់ការគណបក្សប្រជាជនឃុំកំពង់រាប ស្ដីពីការពង្រឹងការងារគណបក្ស ដំណើរការឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំឆ្នាំ២០២២ខាងមុខ និងការចូលរួមទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ ។

ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្ដមប្រធានក្រុមការងារ ក៏បានប្រគល់ទង់ជាតិ និងទង់បក្សជូនគណៈកម្មាធិការបក្សឃុំចំនួន៣៣ទង់ ដោយចំណាយថវិកាអស់ចំនួន៤៥០,០០០រៀល។

 

ថ្ងៃអាទិត្យ ៣ រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១

You missed